សន្ទស្សន៍នាំមុខ Westpac Leading Index ឬ ហៅម្យ៉ាងទៀតគឺ MI Leading Index របស់ប្រទេសអូស្រ្តាលីបានបង្ហាញពីទំនោរសេដ្ឋកិច្ចកំពុងតែដំនើរការទៅភាពល្អប្រសើរឡើងវិញ ដែលមានការកើនឡើងពី ០,២% ទៅ ០,៤% គួរបញ្ជាក់ផងដែរថាសន្ទស្សន៍នេះគឺមានសមាសធាតុរួមផ្សំដូចជា៖ ទំនុកចិត្តក្នុងការចំណាយរបស់ពលរដ្ឋអូស្រ្តាលី, ការវិនិយោគលើវិស័យអចលនទ្រព្យ, តម្លៃភាគហ៊ុនតំណាងឲ្យប្រទេស, តម្លៃទំនិញវត្ថុធាតុដើម និង កម្រិតជាមធ្យមនៃម៉ោងដែលពលរដ្ឋអូស្រ្តាលីបានធ្វើការ។

e668c84c5e8e1edbb7b4eb40a37c9734 សន្ទស្សន៍នាំមុខ Westpac Leading Index ឬ ហៅម្យ៉ាងទៀតគឺ MI Leading Index របស់ប្រទេសអូស្រ្តាលីបានបង្ហាញពីទំនោរសេដ្ឋកិច្ចកំពុងតែដំនើរការទៅភាពល្អប្រសើរឡើងវិញ ដែលមានការកើនឡើងពី ០,២% ទៅ ០,៤% គួរបញ្ជាក់ផងដែរថាសន្ទស្សន៍នេះគឺមានសមាសធាតុរួមផ្សំដូចជា៖ ទំនុកចិត្តក្នុងការចំណាយរបស់ពលរដ្ឋអូស្រ្តាលី, ការវិនិយោគលើវិស័យអចលនទ្រព្យ, តម្លៃភាគហ៊ុនតំណាងឲ្យប្រទេស, តម្លៃទំនិញវត្ថុធាតុដើម និង កម្រិតជាមធ្យមនៃម៉ោងដែលពលរដ្ឋអូស្រ្តាលីបានធ្វើការ។
រូបដំណាង ប័ណ្ណបំណុល (ពេលបច្ចុប្បន្នប័ណ្ណបំណុលគឺធ្វើការទិញលក់តាមប្រព័ន្ទអេឡិចត្រូនិក)

ក្រៅពីនោះរដ្ឋាភិបាលអូស្រ្តាលីបានធ្វើការលក់ចេញនូវប័ណ្ណបំណុលរយៈពេលវែង ដែលមានកាលកំណត់ឆ្នាំ២០២៩ ក្នុងបរិមាណជាង ២ ពាន់លានដុល្លារអូស្រ្តាលី។

រដ្ឋាភិបាលប្រទេសជប៉ុនបានធ្វើការលក់ចេញនូវប័ណ្ណបំណុលដែលមានរយៈពេល ១ ដល់ ៣ ឆ្នាំ ក្នុងទំហំសាច់ប្រាក់ជាង ៤២០ ពាន់លានយ៉េន, ចំនែកប័ណ្ណបំណុលដែលមានរយៈពេល ៣ ទៅ ៥ ឆ្នាំ មានទំហំរហូតដល់ ៣៥០ ពាន់លានយ៉េន និង ប័ណ្ណបំណុលដែលមានអាយុកាលពី ៥ ដល់ ១០ ឆ្នាំ ក្នុងទំហំសាច់ប្រាក់ ៤២០ ពាន់លានយ៉េន។

អត្ថបទដោយ៖ រិន កន្និថា