នៅក្នុងខែមិថុនា ឆ្នាំ២០២០ គឺជាពេលវេលាដែលមេរោគកូរ៉ូណានៅក្នុងតំបន់អឺរ៉ុបទំនងជាមានសភាពនៅថេរ ពុំទាន់មានការផ្ទុះឡើងខ្លាំងដូចទៅនឹងសហរដ្ឋអាមេរិកនោះទេ។ ទិន្នន័យនៃការលក់រាយនៅក្នុងតំបន់អឺរ៉ុបក្រោយពីមានការកែតម្រូវគឺមានការកើនឡើងប្រមាណជាង ៥,៧ ភាគរយ ចំណែកនៅក្នុងសហគមន៍អឺរ៉ុបគឺមានការកើន ៥,២ ភាគរយ បើប្រៀបធៀបនឹងខែកន្លងទៅ។

ESS ENG RGB នៅក្នុងខែមិថុនា ឆ្នាំ២០២០ គឺជាពេលវេលាដែលមេរោគកូរ៉ូណានៅក្នុងតំបន់អឺរ៉ុបទំនងជាមានសភាពនៅថេរ ពុំទាន់មានការផ្ទុះឡើងខ្លាំងដូចទៅនឹងសហរដ្ឋអាមេរិកនោះទេ។ ទិន្នន័យនៃការលក់រាយនៅក្នុងតំបន់អឺរ៉ុបក្រោយពីមានការកែតម្រូវគឺមានការកើនឡើងប្រមាណជាង ៥,៧ ភាគរយ ចំណែកនៅក្នុងសហគមន៍អឺរ៉ុបគឺមានការកើន ៥,២ ភាគរយ បើប្រៀបធៀបនឹងខែកន្លងទៅ។

ប្រសិនជាយើងមើលត្រលប់មកក្រោយវិញ នៅក្នុងខែឧសភា ឆ្នាំ ២០២០ ចំនួននៃការលក់រាយមានការកើនឡើងរហូតដល់ ២០,៣ ភាគរយ នៅក្នុងតំបន់អឺរ៉ុប និង សហគមន៍អឺរ៉ុបមានប្រមាណជាង ១៨,៣ ភាគរយ ដែលនេះជាទិន្នន័យមួយដែលបង្ហាញពីកំនើនសេដ្ឋកិច្ចដែលមានសភាពល្អប្រសើរទាំងពីរតំបន់បានវិលត្រលប់ទៅដូចនឹងខែ កុម្ភៈ ឆ្នាំនេះ។

ក្រៅពីនោះ រដ្ឋាភិបាលអាឡឺម៉ងបានធ្វើការលក់ចេញនូវប័ណ្ណបំណុលដែលមានអាយុកាលរហូតដល់ ៥ ឆ្នាំ ដែលមានទំហំសាច់ប្រាក់ប្រមាណជាង ៤ ពាន់លានអឺរ៉ូ ដើម្បីជាការលើកស្ទួយសេដ្ឋកិច្ចដែលរងផលប៉ះពាល់ពីការរាតត្បានៃមេរោគកូវីដ ១៩។ ក្រៅពីនោះទិន្នន័យដែលបង្ហាញពីដំណើរការសង្វាក់ផលិតកម្មនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូនៅក្នុងខែ កក្កដា គឺមានការកើនឡើងពី ៥៤,៨ ដល់ ៥៤,៩។

អត្ថបទដោយ៖ រិន កន្និថា