ចាប់តាំងពីខែសីហា ឆ្នាំ១៩៨២ មកទល់ពេលបច្ចុប្បន្ន សហរដ្ឋអាមេរិកគឺតែងតែប្រារព្ធកិច្ចប្រជុំមួយដែលមានឈ្មោះថា Jackson Hole ដែលតែងតែធ្វើឡើងនៅរដ្ឋវីយូមីង នៅតាមបណ្តោយជួរភ្នំតាតុន។ នៅក្នុងកិច្ចប្រជុំនេះគឺការបើកសន្និសិទ្ធថ្លែងការស្តីអំពីគោលនយោបាយហិរញ្ញវត្ថុរបស់ធនាគារកណ្តាល។

ធនាគារកណ្តាលសហរដ្ឋអាមេរិក និង អ្នកគ្រប់គ្រងគោលនយោបាយហិរញ្ញវត្ថុប្រទេសផ្សេងៗនឹងមានការបើកបង្ហាញអំពីយុទ្ធសាស្រ្តដែលនឹងត្រូវយកមកទប់ទល់នឹងវិបត្តិមេរោគកូវិដ១៩, ការបោះពុម្ពសាច់ប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ដើម្បីធ្វើឲ្យដំនើរការសេដ្ឋកិច្ចមានការកើនឡើង និង វិបត្តិផ្នែកឥណទាន គឺកំពុងតែលេចឡើងជាបញ្ហាយ៉ាងខ្លាំងនៅក្នុងទីផ្សារហិរញ្ញវត្ថុ។

1000x 1 ធនាគារកណ្តាលសហរដ្ឋអាមេរិក និង អ្នកគ្រប់គ្រងគោលនយោបាយហិរញ្ញវត្ថុប្រទេសផ្សេងៗនឹងមានការបើកបង្ហាញអំពីយុទ្ធសាស្រ្តដែលនឹងត្រូវយកមកទប់ទល់នឹងវិបត្តិមេរោគកូវិដ១៩, ការបោះពុម្ពសាច់ប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ដើម្បីធ្វើឲ្យដំនើរការសេដ្ឋកិច្ចមានការកើនឡើង និង វិបត្តិផ្នែកឥណទាន គឺកំពុងតែលេចឡើងជាបញ្ហាយ៉ាងខ្លាំងនៅក្នុងទីផ្សារហិរញ្ញវត្ថុ។

បញ្ហាសេដ្ឋកិច្ចដែលបង្កឡើងដោយមេរោគកូវីដ១៩ ពិតជាមានផលអវិជ្ជមានខ្លាំងដល់ថ្នាក់គោលនយោបាយផ្នែកហិរញ្ញវត្ថុតែមួយមុខ ពុំអាចនឹងមានលទ្ធភាពដោះស្រាយបានឡើយ ហេតុដូចនេះ គេត្រូវការចាំបាច់នូវការជំនួយបន្ថែមទៀតនោះគឺ គោលនយោបាយសារពើពន្ធ។


នៅក្នុងកម្មវិធីសន្និសិទ ជេកសុនហូល គេសង្កេតឃើញថាធនាគារកណ្តាលអង់គ្លេស និង ធនាគារកណ្តាលអឺរ៉ុប ទំនងនឹងធ្វើការប្រកាសដាក់បន្ថែមនូវកញ្ចប់ថវិកា ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ចមុនចុងឆ្នាំនេះ ដែលភាគច្រើនត្រូវបានគេប៉ាន់ស្មានថាធនាគារទាំងនេះនឹងបង្កើនកម្មវិធីទិញសញ្ញាប័ណ្ណ។

1 ធនាគារកណ្តាលសហរដ្ឋអាមេរិក និង អ្នកគ្រប់គ្រងគោលនយោបាយហិរញ្ញវត្ថុប្រទេសផ្សេងៗនឹងមានការបើកបង្ហាញអំពីយុទ្ធសាស្រ្តដែលនឹងត្រូវយកមកទប់ទល់នឹងវិបត្តិមេរោគកូវិដ១៩, ការបោះពុម្ពសាច់ប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ដើម្បីធ្វើឲ្យដំនើរការសេដ្ឋកិច្ចមានការកើនឡើង និង វិបត្តិផ្នែកឥណទាន គឺកំពុងតែលេចឡើងជាបញ្ហាយ៉ាងខ្លាំងនៅក្នុងទីផ្សារហិរញ្ញវត្ថុ។


នៅឆ្នាំ២០១២ ធនាគារកណ្តាលសហរដ្ឋអាមេរិកបានកំណត់ទិសដៅមួយដើម្បីរក្សានូវស្ថេរភាពសេដ្ឋកិច្ចឲ្យបានល្អប្រសើរ នោះគឺការរក្សាអតិផរណានៅអត្រា ២ភាគរយ។ ខណៈពេលបច្ចុប្បន្នអត្រាអតិផរណានៅក្រោម ១ភាគរយ ហេតុដូចនេះ អ្នកសេដ្ឋកិច្ចគោលនយោបាយអាមេរិកនឹងបង្កើនទំហំនៃការទិញប័ណ្ណបំណុលបន្ថែម និង រក្សាអត្រាការប្រាក់ឲ្យនៅកម្រិតទាប ដែលបច្ចុប្បន្នស្ថិតនៅចន្លោះតូចជាង ០,២៥ភាគរយ ដើម្បីថែរក្សាលំណឹងនៃសេដ្ឋកិច្ច។

អត្ថបទដោយ៖ រិន កន្និថា