ប្រធានាធិបតីជាប់ឆ្នោតអណត្តិថ្មី លោក ចូ បាយន៍ឌិន (Joe Biden) បានបង្ហាញនូវផែនការក្នុងការស្តារសេដ្ឋកិច្ចអាមេរិកឡើងវិញតាមរយៈការបញ្ចេញនូវកញ្ចប់ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ប្រមាណរហូតដល់ ២ ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក។

ចំណែកឯប្រធានធនាគារកណ្តាលអាមេរិកលោក ជេរឹម ផ័រវែល (Jerome Powell) នៅតែបន្តរក្សាគោលជំហរក្នុងការរក្សាគោលនយោបាយបន្ធូរបន្ថយផ្នែកហិរញ្ញវត្ថុ (Dovish) ដើម្បីជាជំនួយក្នុងការពន្លឿនផែនការនៃការលើកស្ទួយកំណើនសេដ្ឋកិច្ចឡើងវិញ ។

60010376e1e69 ប្រធានាធិបតីជាប់ឆ្នោតអណត្តិថ្មី លោក ចូ បាយន៍ឌិន (Joe Biden) បានបង្ហាញនូវផែនការក្នុងការស្តារសេដ្ឋកិច្ចអាមេរិកឡើងវិញតាមរយៈការបញ្ចេញនូវកញ្ចប់ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ប្រមាណរហូតដល់ ២ ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក។

កញ្ចប់ថវិកានេះ ពិតជាមានឥទ្ធិពលខ្លាំងក្នុងការលើកកំណើនសកម្មភាពសេដ្ឋកិច្ចអាមេរិកឡើងវិញ ខណៈពេលដែលទីផ្សារកំលាំងពលកម្មចាប់ផ្តើមមានការអន់ខ្សោយជាងមុន ក្នុងពេលដែលការរីករាលនៃមេរោគកូវីដ១៩នៅតែបន្តកើនឡើងជាលំដាប់។លើសពីនោះ ស្ថានភាពសេដ្ឋកិច្ចពេលបច្ចុប្បន្នអត្រាអតិផរណា និង អត្រាគ្មានការងារធ្វើគឺនៅឆ្ងាយពីផែនការរបស់រដ្ឋាភិបាល។

ហេតុដូចនេះ ទំហំនៃការទិញនូវប័ណ្ណបំណុលពីសំណាក់រដ្ឋាភិបាលនឹងត្រូវមានការពិភាក្សាគ្នាជាបន្ត ដែលអាចនឹងមានការទិញជាប្រចាំខែច្រើនជាងមុន ដែលជាកត្តាចំបងនឹងធ្វើឲ្យតម្លៃនៃប្រាក់ដុល្លារទំនងនឹងមានភាពល្អប្រសើរឡើងវិញ។

អត្ថបទដោយ៖ រិន កន្និថា

Banner above Contact Form ប្រធានាធិបតីជាប់ឆ្នោតអណត្តិថ្មី លោក ចូ បាយន៍ឌិន (Joe Biden) បានបង្ហាញនូវផែនការក្នុងការស្តារសេដ្ឋកិច្ចអាមេរិកឡើងវិញតាមរយៈការបញ្ចេញនូវកញ្ចប់ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ប្រមាណរហូតដល់ ២ ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក។