ប្រធាន​នាយក​ប្រតិបត្តិក្រុមហ៊ុនប៊ូអ៉ីង លោក Dave Calhoun បានប្រកាសដល់បុគ្គលិករបស់ខ្លួនកាលពីម្សិលមិញនៅថ្ងៃពុធ ទី១១ ខែមិនា ឆ្នាំ២០២០ ថាស្ថានភាពពេលបច្ចុប្បន្នក្រុមហ៊ុនកំពុងតែរងសំពាធយ៉ាងខ្លាំងពីស្ថានភាពសេដ្ឋកិច្ចនៅលើពិភព ដែលបណ្តាលមកពីមេរោគខ្យល់ដង្ហើមប្រភេទថ្មី Covid-19 ដែលធ្វើឲ្យអតិថិជន និង អ្នកផ្គត់ផ្គង់វត្ថុធាតុដើមកំពុងតែស្ថិតនៅក្នុងស្ថានភាពដ៏លំបាកមួយ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនប៊ូអ៉ីង គឺជាក្រុមហ៊ុនសាជីវកម្មពហុជាតិអាមេរិក ដែលមានតួនាទីដ៏សំខាន់នៅលើពិភពក្នុងការរចនា, ផលិត និង លក់ គ្រឿងអេឡិចត្រនិចធន់ធ្ងន់ដូចជា៖ យន្តហោះ, យន្តហោះចម្បាំង, យាន្តអវកាស, ផ្កាយរណប, ឧបករណ៍ទូរគមនាគមន៍ និង មីស៊ីលទូទាំងពិភពលោក។

A Boeing 737 Max 8 airplane sits on the assembly line during a brief media tour of a Boeing assembly facility in Renton, Wash. (Ted S. Warren/AP)

យោងទៅតាមសម្តីលោក Dave Calhoun វាជារឿងចាំបាច់ដែលក្រុមហ៊ុនត្រូវតែត្រៀមថវិកាបំរុងដើម្បីទប់ទល់នឹងស្ថានភាពដ៏លំបាកមួយនេះ។ ការកាត់បន្ថយចំនួនបុគ្គលិកពិតជាអាចកើតមានឡើង ប៉ុន្តែត្រូវមើលទៅលើស្ថានភាពជាក់ស្តែង, បញ្ជាក់ជាថ្មីម្តងទៀតក្រុមហ៊ុន ប៊ូអ៉ីងពុំមានផែនការក្នុងការបន្ថយចំនួនបុគ្គលិកនោះទេ ប៉ុន្តែក្រុមហ៊ុនគឺកំពុងតែតាមដានពីលក្ខខ័ណ្ឌអាជីវកម្មជាក់ស្តែង។

រិន កន្និថា
ទីប្រឹក្សាជួញដូររូបិយប័ណ្ណ
លេខទូរស័ព្ទ: 098 592 373