ភាគហ៊ុន S&P 500 បានធ្លាក់ចុះយ៉ាងខ្លាំងមកទល់ពេលបច្ចុប្បន្ន ដែលការធ្លាក់ចុះនេះចាប់ផ្តើមរយៈពេលប្រមាណជាង៣សប្តាហ៍មកហើយ បើគិតជាភាគរយមានចំនួនរហូតដល់ ២៧% បើយើងប្រៀបធៀបទៅនឹងឆ្នាំ២០១៨ ភាគហ៊ុនបានស្ថិតនៅក្នុងស្ថាភាពដ៏ល្អហើយមានការកើនឡើងថ្លៃម្តងបន្ថិចៗរហូតដល់ឆ្នាំ២០២០ ប៉ុន្តែអ្វីគួរឲ្យចាប់អារម្មណ៍គឺត្រឹមតែរយៈពេល៣សប្តាហ៍ចុងក្រោយនេះការធ្លាក់ចុះដ៏ខ្លាំងធ្វើឲ្យតម្លៃភាគហ៊ុនធ្លាក់ដល់ចំនុចទាបនៅឆ្នាំ២០១៨ ដែលបានប្រើរយៈពេលរហូតដល់២ឆ្នាំទំរាំកើនឡើងដល់តម្លៃខ្ពស់ ៣.៣៩៨ នៅឆ្នាំ២០២០។

Image result for stock market

សន្ទស្សន៍ Ibovespa ក្នុងមួយសប្តាហ៍ចុងក្រោយនេះគឺមានការធ្លាក់យ៉ាងខ្លាំងរហូតដល់ ៣០% បើប្រៀបធៀបទៅក្រោយរហូតដល់រយៈពេល៧សប្តាហ៍គឺមានការធ្លាក់ចុះរហូតដល់ ៤២% ដល់តម្លៃទាប ៦៨.៨២២ នៅក្នុងខែមិថុនា ឆ្នាំ២០១៨។ ចំនែកឯសន្ទស្សន៍ S&P/TSX Composite Index តំណាងឲ្យប្រទេសកាណាដាវិញនៅក្នុងកំឡុង៣សប្តាហ៍ចុងក្រោយគឺមានការធ្លាក់ចុះរហូតដល់៣០%ផងដែរ។

តាំងពីឡើងកាន់តំណែងលោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំបានព្យាយាមប្រើប្រាស់ឧបករណ៍ជាច្រើនដើម្បីធ្វើឲ្យសេដ្ឋកិច្ចសហរដ្ឋអាមេរិកមានការរីចំរើនទាំងផ្នែក គោលនយោបាយសារពើពន្ធ និង គោលនយោបាយហិរញ្ញវត្ថុ ដែលនៅក្នុងនោះមានការទាំងការកាត់បន្ថយអត្រាការប្រាក់ ការបន្ធូរបន្ថយផ្នែកពន្ធដារ ការលើកទឹកចិត្តដល់វិនិយោគិននៅក្នុងស្រុកជាដើម។