ទីផ្សារអនាគតដ៏ធំលើលោក ដែលមានមូលដ្ឋាននៅប្រទេសសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រម្សិលមិញបានរាយការណ៍ទាក់ទងនឹងតម្លៃមាសមានការធ្លាក់គួរឲ្យកត់សំគាល់នៅក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះ ខណៈពេលដែលអ្នកវិនិយោគិនបានចាប់ធ្វើការលក់ចេញនូវចំនួនភាគហ៊ុនដ៏ច្រើនសន្ធឹកសន្ធាប់ដើម្បីបំលែងជាសាច់ប្រាក់ដែលធ្វើឲ្យទីផ្សារភាគហ៊ុនចាប់ផ្តើមលែងមានលំណឹង។

Image result for USA stimulus economy

ទោះជាយ៉ាងណាក៏ដោយនៅចុងបញ្ចប់នៃម៉ោងធ្វើការជួញដូរចុងក្រោយ ធនាគារសហរដ្ឋអាមេរិកដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉កបានប្រកាសពីវិធានការ និង បានកំណត់ពីភាពមិនប្រក្រតីដែលធ្វើឲ្យមានផលប៉ះពាល់ដល់ទីផ្សារប័ណ្ណរតនាគារ, ដែលជាដំនោះស្រាយធនាគារកណ្តាលបានចេញវិធានការជាបន្តបន្ទាប់ស្តីពីការចាក់សាច់បន្ថែមចូលទីផ្សារដើម្បីឲ្យដំនើរការទីផ្សារហិរញ្ញវត្ថុមានដំនើរការល្អឡើងវិញ។

តាមរយៈប្រតិកម្មខាងលើ តម្លៃហាងឆេងមាសបានចាប់មានការងើបឡើងវិញបន្តិចបន្តួចមុននឹងទីផ្សារបិទដំនើរការនៅក្នុងថ្ងៃចុងសប្តាហ៍ ដែលការកើនឡើងនោះមានប្រមាណជាង ២%, ដែលតម្លៃមាសទាបបំផុតនោះគឹ ១.៥០៣ ដុល្លារសហរដ្ឋអាមេរិកក្នុងមួយអោន កើនឡើងដល់ ១.៥៣៣ ដុល្លារសហរដ្ឋអាមេរិកក្នុងមួយអោន។

រិន កន្និថា
ទីប្រឹក្សាជួញដូររូបិយប័ណ្ណ
លេខទូរស័ព្ទ: 098 592 373