បើយោងទៅតាមថ្នាក់ដឹកនាំធនាគារកណ្តាលនៅរដ្ឋកែនសាស់សហរដ្ឋអាមេរិកបានបង្ហើបឲ្យដឹងថា កិច្ចប្រជុំស្ថីអំពីការបិទរបាយការណ៍ប្រចាំឆ្នាំសម្រាប់គោលនយោបាយហិរញ្ញវត្ថុ ទំនងនឹងធ្វើឡើងនៅថ្ងៃទី ២៧ និង ២៨ ខែសីហា។ កិច្ចប្រជុំដ៏សំខាន់នេះត្រូវបានគេឲ្យឈ្មោះថា Jackson Hole ដែលនៅក្នុងព្រឹត្តិការណ៍នេះ គឺគ្រប់ប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើននឹងធ្វើការបកស្រាយពីស្ថានភាពសេដ្ឋកិច្ចរបស់ខ្លួន និង ការរំពឹងទុកទៅថ្ងៃអនាគត ។

1000x 1 បើយោងទៅតាមថ្នាក់ដឹកនាំធនាគារកណ្តាលនៅរដ្ឋកែនសាស់សហរដ្ឋអាមេរិកបានបង្ហើបឲ្យដឹងថា កិច្ចប្រជុំស្ថីអំពីការបិទរបាយការណ៍ប្រចាំឆ្នាំសម្រាប់គោលនយោបាយហិរញ្ញវត្ថុ ទំនងនឹងធ្វើឡើងនៅថ្ងៃទី ២៧ និង ២៨ ខែសីហា។ កិច្ចប្រជុំដ៏សំខាន់នេះត្រូវបានគេឲ្យឈ្មោះថា Jackson Hole ដែលនៅក្នុងព្រឹត្តិការណ៍នេះ គឺគ្រប់ប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើននឹងធ្វើការបកស្រាយពីស្ថានភាពសេដ្ឋកិច្ចរបស់ខ្លួន និង ការរំពឹងទុកទៅថ្ងៃអនាគត ។

ដែលនៅក្នុងនោះមានដូចជា៖ អាមេរិក, ជប៉ុន, តំបន់អឺរ៉ុប ជាដើម។ ដែលការធ្វើសន្ទរកថានេះ អាចធ្វើឡើងព្រមគ្នានៅទីតាំងខុសគ្នាដែលជាហេតុធ្វើឲ្យតម្លៃរូបិយប័ណ្ណ និង លោហធាតុមានតម្លៃ នឹងមានការប្រែប្រួលខុសធម្មតា ពោលគឺ ដុល្លារញូហ្សេលែន ដែលតែងតែដើស្របទិសដៅជាមួយដុល្លារអូស្រ្តាលី អាចនឹងមានការដើរបញ្ជ្រាស់ទិសគ្នា, តម្លៃមាស និង រូបិយប័ណ្ណ ក៏អាចមានការកើនឡើង ឬ ធ្លាក់ថ្លៃខុសធម្មតា ឬ ដើរបញ្ជ្រាស់ខុសពីធម្មតា។

អត្ថបទ៖ រិន កន្និថា