Monday, November 29, 2021

តើមានកត្តាអ្វីខ្លះ អាចធ្វើឲ្យប្រាក់ដុល្លារកើនតម្លៃឡើងវិញ?

ប្រធានាធិបតីជាប់ឆ្នោតអណត្តិថ្មី លោក ចូ បាយន៍ឌិន (Joe Biden) បានបង្ហាញនូវផែនការក្នុងការស្តារសេដ្ឋកិច្ចអាមេរិកឡើងវិញតាមរយៈការបញ្ចេញនូវកញ្ចប់ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ប្រមាណរហូតដល់ ២ ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ចំណែកឯប្រធានធនាគារកណ្តាលអាមេរិកលោក ជេរឹម ផ័រវែល (Jerome Powell) នៅតែបន្តរក្សាគោលជំហរក្នុងការរក្សាគោលនយោបាយបន្ធូរបន្ថយផ្នែកហិរញ្ញវត្ថុ (Dovish) ដើម្បីជាជំនួយក្នុងការពន្លឿនផែនការនៃការលើកស្ទួយកំណើនសេដ្ឋកិច្ចឡើងវិញ ។

តើដើមឆ្នាំ២០២១ ប្រាក់ដុល្លារធ្លាក់ថ្លៃដែរឬទេ?

ប្រធានធនាគារកណ្តាលសហរដ្ឋអាមេរិកប្រចាំរដ្ឋ St. Louis លោក James Bullard បានថ្លែងកាលពីថ្ងៃអង្គារម្សិលមិញនៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹងសារព័ត៌មាន The Wall Street Journal ឲ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងមិនមានផែនការក្នុងការកាត់បន្ថយនូវចំនួនថវិកាកម្មវិធីផ្គត់ផ្គង់ក្នុងការពន្លឿនដំណើរការសេដ្ឋកិច្ចនោះទេ។ បច្ចុប្បន្ននេះមេរោគកូវីដ១៩កំពុងតែបន្តការរាតត្បាតយ៉ាងខ្លាំងនៅក្នុងសហរដ្ឋអាមេរិកដែលចំនួនអ្នកឆ្លងនៅតែបន្តមានការកើនឡើងជាលំដាប់រហូតដល់ ២៣លាននាក់ ចំនួនអ្នកស្លាប់កើនដល់ ៣៨ម៉ឺននាក់។ គួររំលឹកឡើងវិញកាលពីខែកន្លងទៅ ធនាគារកណ្តាលសហរដ្ឋអាមេរិកបានបង្ហាញនូវទិសដៅរបស់ខ្លួនទៅលើអត្រាការប្រាក់ទំនងនឹងរក្សាក្នុងអត្រាទាបស្ទើរតែស្មើ ០% យ៉ាងហោចណាស់រហូតដល់...

ឥរិយាបថវិនិយោគិនក្នុងទីផ្សារហិរញ្ញវត្ថុប្រចាំថ្ងៃទី ០៧ តុលា ២០២០

យោងទៅតាមទិន្នន័យផ្នែកទស្សនឥរិយាបថរបស់វិនិយោគិននៅលើទីផ្សាររូបិយប័ណ្ណដែលចេញផ្សាយដោយគេហទំព័រអន្តរជាតិ ដែលនៅក្នុងនោះគូរូបិយប័ណ្ណដុល្លារញូហ្សេលែនប្រៀបធៀបជាមួយនឹងដុល្លារអាមេរិកគឺមានការលក់ចេញច្រើនជាងគេ (NZDUSD) ដែលទំហំនៃការលក់មានរហូតដល់ ៦៩ភាគរយ។ អត្ថបទដោយ៖ រិន កន្និថា

អូស្រ្តាលីរក្សាអត្រាការប្រាក់ថេរ ជាយុទ្ធសាស្រ្តជំរុញកំណើនសេដ្ឋកិច្ច

ធនាគារកណ្តាលប្រទេសអូស្រ្តាលីនៅថ្ងៃអង្គារ៍នេះ បានធ្វើការការសម្រេចលើគោលនយោបាយហិរញ្ញវត្ថុដោយរក្សានូវអត្រាការប្រាក់នៅចន្លោះ ០,២៥ ភាគរយ ដើម្បីជាការជួយទំនុកបំរុងនូវលំហូរសាច់ប្រាក់នៅក្នុងប្រទេស ដែលជាកត្តាដ៏សំខាន់ក្នុងការជួយលើកស្ទួយនូវសេដ្ឋកិច្ចប្រទេសអូស្រ្តាលី។ ក្រៅពីនោះសូម្បីតែទិន្នផលលើប័ណ្ណបំណុលរបស់រដ្ឋាភិបាលដែលមានអាយុកាល៣ឆ្នាំ ក៏បានរក្សានៅក្នុងអត្រាដូចមុនដ៏ដែល។ លើសពីនោះរដ្ឋាភិបាលថែមទាំងមានការជំរុញបន្ថែម និង បង្កើនអាយុនៃកម្មវិធីដែលជួយសម្រួលដល់ដំណើរការសេដ្ឋកិច្ចក្នុងវិបត្តិមេរោគកូវីដ១៩។

តើថ្ងៃទី ២៧ និង ២៨ មានព្រឹត្តិការអ្វីសំខាន់ក្នុងទីផ្សារហិរញ្ញវត្ថុ?

ចាប់តាំងពីខែសីហា ឆ្នាំ១៩៨២ មកទល់ពេលបច្ចុប្បន្ន សហរដ្ឋអាមេរិកគឺតែងតែប្រារព្ធកិច្ចប្រជុំមួយដែលមានឈ្មោះថា Jackson Hole ដែលតែងតែធ្វើឡើងនៅរដ្ឋវីយូមីង នៅតាមបណ្តោយជួរភ្នំតាតុន។ នៅក្នុងកិច្ចប្រជុំនេះគឺការបើកសន្និសិទ្ធថ្លែងការស្តីអំពីគោលនយោបាយហិរញ្ញវត្ថុរបស់ធនាគារកណ្តាល។ ធនាគារកណ្តាលសហរដ្ឋអាមេរិក និង អ្នកគ្រប់គ្រងគោលនយោបាយហិរញ្ញវត្ថុប្រទេសផ្សេងៗនឹងមានការបើកបង្ហាញអំពីយុទ្ធសាស្រ្តដែលនឹងត្រូវយកមកទប់ទល់នឹងវិបត្តិមេរោគកូវិដ១៩, ការបោះពុម្ពសាច់ប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ដើម្បីធ្វើឲ្យដំនើរការសេដ្ឋកិច្ចមានការកើនឡើង និង វិបត្តិផ្នែកឥណទាន គឺកំពុងតែលេចឡើងជាបញ្ហាយ៉ាងខ្លាំងនៅក្នុងទីផ្សារហិរញ្ញវត្ថុ។

អូស្រ្តាលីរក្សាអត្រាការប្រាក់០,២៥ ខណៈមេរោគកូរ៉ូណា ឆ្លងដល់១ម៉ឺន ៩ពាន់នាក់

ប្រទេសអូស្រ្តាលីនៅថ្ងៃនេះ បានធ្វើការរាយការណ៍ពីចំនួនអ្នកឆ្លងមេរោគកូវីដ១៩ មានការកើនឡើងចំនួន ៧០០ នាក់បន្ថែមទៀត, មកទល់ពេលបច្ចុប្បន្នក្នុងប្រទេសនេះ មានចំនួនអ្នកឆ្លងសរុបរហូតជិតដល់ ១ម៉ឺន ៩ពាន់នាក់, ចំនែកអ្នកស្លាប់បានកើនឡើងដល់ ២៣២​ នាក់ និង អ្នកទទួលបានការព្យាបាលនឹងមានសភាពល្អប្រសើរឡើងវិញចំនួន ១ម៉ឺន ៧រយនាក់។

គោលនយោបាយអាមេរិក និង អៀរឡង់ ក្នុងការរក្សាស្ថេរភាពសេដ្ឋកិច្ច

សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកលោក Rubio បានថ្លែងឲ្យដឹងថារដ្ឋាភិបាលបានរៀបចំផែនមានកញ្ចប់ថវិកាប្រមាណជាង ២៥០ ពាន់លានដុល្លារសហរដ្ឋអាមេរិក ដើម្បីជាការថ្លឹងថ្លែង និង កែតម្រូវ ប្រសិនបើអតិផរណាមានការប្រែប្រួលខុសពីការរំពឹងទុករបស់រដ្ឋាភិបាល កញ្ចប់ថវិកានេះនឹងត្រូវបានគេប្រើប្រាស់លើការចំនាយលើមុខទំនិញមួយចំនួន ដើម្បីជាការរក្សាលំណឹងស្ថេរភាពថ្លៃទំនិញ និង តម្លៃប្រាក់ដុល្លារ។

ពាណិជ្ជកម្មអូស្រ្តាលីនៅតែបន្តសញ្ញា (+)

យោងតាមរបាយការណ៍ដែលទើបនឹងចេញផ្សាយនៅមុននេះ​បន្តិច ប្រទេសអូស្រ្តាលីធ្វើការនាំចេញទំនិញទៅក្រៅប្រទេសមានការកើនឡើងប្រមាណជាង ៨ ភាគរយបើគិតជាប្រចាំខែ, ចំនែកឯការនាំចូលវិញគឺមានការកើនឡើងត្រឹមតែ ៦ ភាគរយតែប៉ុណ្ណោះ ដែលជាទូទៅចំពោះប្រទេសមួយដែលការនាំចេញមានការកើនឡើងច្រើនជាងការនាំចូល នោះតម្លៃរូបិយប័ណ្ណនឹងមានការកើនឡើងតម្លៃ។ ធនាគារកណ្តាលប្រទេសអូស្រ្តាលី ដែលយើងហៅកាត់ថា (RBA) បានធ្វើការចាក់បញ្ជូលសាច់ប្រាក់ប្រមាណជាង ២,៩៨...

តើប្រាក់ដុល្លារអូស្រ្តាលីនឹងទៅជាយ៉ាងណានៅក្នុងកំឡុងពេលប៉ុន្មានថ្ងៃនេះ?

សហរដ្ឋអាមេរិកនៅថ្ងៃអង្គារ៍កាលពីម្សិលមិញ បើយោងទៅតាមសារព័ត៌មានរ៉ូត័រ បានឲ្យដឹងថាចំនួនអ្នកឆ្លងមេរោគកូរ៉ូណាបានកើនឡើងលើសពី ៣ លាននាក់ ។ ដែលនៅក្នុងនោះគ្រាន់តែរដ្ឋកាលីហ្វ័រញ៉ា (California) ចំនួនអ្នកឆ្លងបានកើនឡើងពី ១០.២០១ ទៅ ២៨៣.៧៩៧ នាក់, ។ ចំនែកឯអូស្រ្តាលីចំនួនអ្នកឆ្លងមានការកើនឡើងត្រឹមតែ ១៣៤ ករណីតែប៉ុណ្ណោះ, តាមរបាយការណ៍ចេញផ្សាយពីទីក្រុងប៉េកាំងគឺពុំទាន់មានការកើនឡើងពីចំនួនអ្នកឆ្លងមេរោគនេះទេ។

សហរដ្ឋអាមេរិក៖ សកម្មភាពពាណិជ្ជកម្មពុំទាន់មានស្ថេរភាពនោះទេ

សកម្មភាពពាណិជ្ជកម្មទីផ្សារសេវាកម្មនៅក្នុងប្រទេសសហរដ្ឋអាមេរិក បានចាប់ផ្តើមដំណើរការឡើងវិញបន្ទាប់ពីមានផលប៉ះពាល់ពីការឆ្លងរីករាលដាលមេរោគកូរ៉ូណា ។ សន្ទុះនៃការចាប់ផ្តើមដំណើរការអាជីវកម្មឡើងវិញបើតាមរបាយការណ៍ដែលទើបនឹងបានចេញផ្សាយបានឲ្យដឹងថា សកម្មភាពពាណិជ្ជនៅក្នុងខែ មិថុនា ពុំទាន់ឡើងដល់នឹងចំនុចមុនពេលដែលមេរោគផ្ទុះឡើងនោះទេ។ ចំនែកឯទីផ្សារផលិតកម្ម គឺស្ថិតនៅក្នុងស្ថានភាពមួយដែលល្អជាងមុន ក៏ព្រោះតែទទួលរងឥទ្ធិពលពីការបន្ធូរបន្ថយនៃការបិទសេដ្ឋកិច្ច, ខណៈពេលដែរការនាំចេញទំនិញទៅក្រៅប្រទេស មានការកើនឡើងជាលើកតំបូងនៅក្នុងឆ្នាំ ២០២០ ដែលជាកត្តាជំរុញធ្វើឲ្យទីផ្សារការងារចាប់ផ្តើមមានការរីកចំរើនឡើងវិញនាពេលខាងមុខ។

Follow us

2,290FansLike
625SubscribersSubscribe

Latest news

Need Help? Chat with us