Monday, November 29, 2021

លេចលឺពាក្យចរចារាមនៅចិន ការបរិភោគស៊ុតបក្សាបក្សីមុនពេលព្រឹកព្រលឹមគឺអាចបង្ការមេរោគកូវីដ១៩ តើពិតដែរឬទេ?

នៅក្នុងឆ្នាំ២០១៩ ប្រទេសចិនគឺជាប្រទេសដំបូងគេ ដែលវត្តមានរបស់មេរោគកូវីដ១៩ បានផ្ទុះឡើងជាលើកដំបូង និង បានរីកសាយផាយបង្កជាវិនាសកម្មដ៏ធ្ងន់ធ្ងរបំផុតដល់ពិភពលោកមកទល់ពេលបច្ចុប្បន្ន។ សរុបមកដល់ពេលនេះចំនួនអ្នកឆ្លងមេរោគកូវីដ១៩ ទូទាំងពិភពលោកបានកើនឡើងដល់ ៣៧លាននាក់ និង ចំនួនមនុស្សបាត់បង់ជីវិតរហូតដល់ ១លាននាក់ជាង។ ប្រទេសចិនគឺជាមហាអំណាចសេដ្ឋកិច្ចទី២...

ទិន្នន័យចំនួនអ្នកឆ្លង និង បាត់បង់ជីវិតដោយមេរោគកូវីដ១៩ នៅថ្ងៃទី ២០ តុលា ២០២០

សហរដ្ឋអាមេរិកបានធ្វើការរាយការណ៍ពីចំនួនអ្នកដែលបានបាត់បង់ជីវិតដោយសារតែមេរោគកូវីដ១៩ យ៉ាងហោចណាស់ ៣២៥នាក់ នៅថ្ងៃនេះ, ដែលសរុបមកដល់ពេលនេះគឺពលរដ្ឋអាមេរិកចំនួនជិត ២២ម៉ឺននាក់បានបាត់បងជីវិត។ បើគិតបរិមាណជាមធ្យមប្រចាំសប្តាហ៍វិញចំនួនអ្នកស្លាប់ស្ថិតនៅចំនួន ៧២៥នាក់។ នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២០ ចំនួនអ្នកឆ្លងមេរោគកូវីដ១៩ នៅក្នុងស្រុកមានការកើនឡើងរហូតដល់ច្រើនជាង...

ទិន្នន័យសង្ខេបគ្រប់វិស័យរបស់ពិភពលោក

តាមរយៈការសិក្សាស្រាវជ្រាវថ្មីមួយអំពីការវិវឌ្ឍន៍នៃសេដ្ឋកិច្ចសកលក្នុងកំឡុងខែកញ្ញា ជាលទ្ធផលនៅក្នុងសូចករសេដ្ឋកិច្ចសំខាន់ ១៨ ក្នុងចំនោម ២៥ ទាំងវិស័យឧស្សាហកម្ម និង សេវាកម្ម គឺមានការកើនឡើង ដែលនាំមុខដោយផ្នែកផលិតយានយន្ត។ ផ្នែកដែលមានភាពយ៉ាប់យ៉ឺនបំផុតមានដូចជា ទេសចរណ៍ និង ក្រុមហ៊ុនកំសាន្ត/រោងភាពយន្ត គឺទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងនៅខណៈពេលដែលមេរោគកូវីដ១៩រាត្បាតចាប់តាំងពីឆ្នាំ២០១៩។ តម្រូវការលើផ្នែកគ្រឿងម៉ាស៊ីន និង គ្រឿងបរិក្ខារ វត្ថុធាតុដើមសម្រាប់ការសាងសង់គឺបានចាប់ផ្តើមមានការកំណើនត្រូវការឡើងវិញ។

ក្រាហ្វិកសេដ្ឋកិច្ចអូស្រ្តាលី និង ទិដ្ឋភាពទីផ្សារហិរញ្ញវត្ថុ

ខាងក្រោមនេះមានតំណភ្ជាប់ដើម្បីមើលក្រាហ្វិកបង្ហាញពីលក្ខខ័ណ្ឌសេដ្ឋកិច្ចនៃប្រទេសអូស្ត្រាលីទាំងមូល និង ស្ថានភាពនៃទីផ្សារហិរញ្ញវត្ថុ។ ចុចតំណភ្ជាប់នេះដើម្បីមើល និង ដោនឡូត។ព័ត៌មានពេញទាំងស្រុងDownload អត្ថបទដោយ៖ រិន កន្និថា

លោកដូណាល់ត្រាំគ្រោងនឹងបញ្ចេញថវិកាចំនួន ១៦០ ពាន់លានដុល្លារសម្រាប់អាជីវកម្មក្នុងស្រុក

នៅព្រឹកថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២០, លោកប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ត្រាំ បានធ្វើការបញ្ចេញនូវសារតាមរយៈប្រព័ន្ធធ្វីតធ័រ (Twitter) ដែលមានអត្ថន័យខ្លឹមសារដូចនេះថា៖ សេតវិមានសហរដ្ឋអាមេរិក និង ព្រឹទ្ធសភា គឺគួរតែនឹងធ្វើការអនុម័តយល់ព្រមភ្លាមៗ លើថវិកាប្រមាណជាង ២៥ពាន់លានដុល្លារសហរដ្ឋអាមេរិកសម្រាប់ជាការទំនុកបំរុងលើប្រាក់បៀវត្សន៍ប្រចាំខែលើវិស័យអាកាសចរណ៍។

ក្រោយកម្មវិធីប្រាក់ឧបត្ថម្ភ 600 ដុល្លារក្នុងមួយសប្តាហ៍បានបញ្ចប់នឹងមានអ្វីកើតឡើងលើទីផ្សារលក់រាយ?

ទិន្នន័យលក់រាយនៅតាមបណ្តាផ្សារទំនើបនានាក្នុងប្រទេសសហរដ្ឋអាមេរិកមានការធ្លាក់ចុះប្រមាណជាង ០,៣ភាគរយ ប្រសិនជាយើងធ្វើការប្រៀបធៀបទៅនឹងខែកក្កដា។ តែទោះបីជាយ៉ាងនេះក្តី ការលក់រាយនូវតែបន្តសញ្ញាវិជ្ជមានរហូតដល់ ០,៦ ភាគរយប្រសិនបើយើងប្រៀបធៀបទៅនឹងបន្ទាត់នៃការរីកចំរើន។ ការធ្លាក់ចុះនេះគឺបណ្តាលមកពីធានារ៉ាប់រងលើភាពអត់ការងារធ្វើត្រូវបានកាត់ផ្តាច់ ដែលមានន័យថាពលរដ្ឋអាមេរិករាប់សិបលានអ្នកនឹងកាត់បន្ថយការចំនាយរបស់ខ្លួនផងដែរ។ គួររំលឹកឡើងវិញផងដែរថា គោលនយោបាយលើប្រាក់ឧបត្តម្ភសំរាប់ភាពអត់មានការងារធ្វើដែលពលរដ្ឋអាមេរិកអាចនឹងទទួលបានប្រមាណជាង ៦០០ ដុល្លារសហរដ្ឋអាមេរិកក្នុងមួយសប្តាហ៍ត្រូវបានបញ្ចប់ចាប់តាំងពីខែកក្កដាមកម្លេះ។

ប្រទេសចិននឹងបន្តទិញសណ្តែកសៀងក្នុងបរិមាណដ៏ច្រើនបន្ថែមទៀត

ប្រទេសចិនបានដាក់ផែនការនឹងទិញសណ្តែកសៀងពីអាមេរិកឲ្យបានច្រើនបំផុតនៅឆ្នាំនេះ ចំពេលដែលតម្លៃនៅលើទីផ្សារស្ថិតនៅកម្រិតទាប នោះគឺជាសញ្ញាវិជ្ជមានដូចដែរបានព្រមព្រៀងគ្នារវាងចិន និង អាមេរិក ចំពោះដំនោះស្រាយសង្គ្រាមពាណិជ្ជកម្មពិភពលោកនៅដំណាក់កាលទី១។ អ្នកវិនិយោគិនលើទីផ្សារអនាគតនៅឈីហ្គាហ្គូរសហរដ្ឋអាមេរិក បានបង្ហាញឲ្យដឹងថាតម្លៃសណ្តែកសៀងពេលបច្ចុប្បន្ននេះគឺស្ថិតនៅកម្រិតខ្ពស់មួយនៅប្រសិនជាយើងធ្វើការប្រៀបធៀបទៅនឹងរយៈពេល ៧ខែចុងក្រោយនេះ។ ប្រទេសចិនបានបន្តប្រតិបត្តិការបញ្ជាទិញនូវផលិតផលកសិកម្មពីសហរដ្ឋអាមេរិក គិតចាប់តាំងពីចុងខែមេសាដើមឆ្នាំនេះមកម្លេះ ចំណែកឯផលិតផលសណ្តែកសៀងនឹងមានការដឹកជញ្ជូនពីសហរដ្ឋអាមេរិកមកចិននៅរដូវកាលបន្ទាប់ ដែលការទិញនេះគឺមានបរិមាណច្រើនបំផុតបើគិតតាំងពីឆ្នាំ...

តួកគីចង់ឲ្យមេដឹកនាំសហគមន៍អឺរ៉ុបចូលមកសម្រុះសម្រួលរវាងតួកគី និង ក្រិក

រដ្ឋមន្ត្រីការបរទេសតួកគីកាល់ពីថ្ងៃអង្គារ៍បានថ្លែងឲ្យដឹងថា រដ្ឋធានីអង់ការ៉ាបានត្រៀមខ្លួនជាស្រេចដើម្បីឲ្យសហគមន៍អឺរ៉ុប ចូលមកសម្រុះសម្រួលបញ្ហារវាងតួកគី និង ក្រិក ដោយគ្មានលក្ខខណ្ឌជាមុន។ លោករំពឹងថាសហគមន៍អ៊ឺរ៉ុបនឹងដើរតួជាអ្នកសម្រុះសម្រួលដោយមានភាពស្មោះត្រង់ & យុត្តិធម៌។ រដ្ឋមន្ត្រីការបរទេសទួរគីបានថ្លែងឲ្យដឹងថា៖ ក្រិកត្រូវតែបោះបង់ចោលនូវអ្វីដែលលោកហៅថាជាការទាមទារអតិបរម៉ា និង លក្ខខ័ណ្ណដែលបានដាក់មុនពេលការសន្ទនានេះចាប់ផ្តើម សម្រាប់ជម្លោះលើផលប្រយោជន៍នៃធនធានធម្មជាតិនៅដែនសមុទ្រមេឌីទែរ៉ាណេ។

អូស្រ្តាលីប្តេជ្ញាចិត្តនឹងបញ្ចេញថវិកា ៨០លានដុល្លារដើម្បីជាការរក្សានូវតម្លៃវ៉ាក់សាំងមេរោគកូវីដ១៩ ឲ្យស្ថិតនៅតម្លៃថោក

រដ្ឋាភិបាលអូស្រ្តាលីបានសន្យានឹងផ្តល់ថវិកាចំនួនជាង ៨០លានដុល្លារអាមេរិកដល់ការជំរុញជាសកល ដើម្បីធានាថាវ៉ាក់សាំងការពារមេរោគកូវីដ១៩នឹងត្រូវបានចែកចាយក្នុងតម្លៃថោកសមរម្យនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍនៅតំបន់ប៉ាស៊ីហ្វិក និង​ អាស៊ីអាគ្នេយ៍។ លោកនាយករដ្ឋមន្ត្រីអូស្រ្តាលី ស្កត់ម៉រីសុន បានសម្រេចចិត្តធ្វើដូច្នេះ ក៏ព្រោះតែចង់ធានាឲ្យបាននូវប្រទេសក្នុងតំបន់ទាំងនេះអាចមានលទ្ធភាពទទួលបាននូវវ៉ាក់សាំងការពារមេរោគ ខណៈពេលដែរពិភពលោកកំពុងតែមានការប្រកួតប្រជែងក្នុងការផលិតវ៉ាក់សាំងនេះ។

ជប៉ុនបានបន្ធូរបន្ថយដោយការជួបជុំមានច្រើនបំផុតត្រឹម ៥ពាន់នាក់

រដ្ឋាភិបាលជប៉ុនបានសម្រេចចិត្តនៅដើមសប្តាហ៍នេះនៅតែបន្តកំណត់ពីចំនួននៃការជួបជុំនៅក្នុងការកំសាន្តផ្សេងៗដូចជាកម្មវិធីប្រកួតកីឡា, កម្មវិធីប្រគុំតន្រ្តី ជាដើម អាចច្រើនបំផុតគឺត្រឹមតែ ៥ពាន់នាក់តែប៉ុណ្ណោះពីពេលបច្ចុប្បន្នរហូតដល់    នេះបើយោងទៅតាមមន្ត្រីរដ្ឋាភិបាលបានធ្វើសេចក្តីថ្លែងការនៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ ដែលបង្ហាញអំពីសញ្ញាវិជ្ជមាននៃការឆ្លងរីករាលដាលនៃមេរោគនេះចាប់ផ្តើមមានការធ្លាក់ចុះ។ រដ្ឋាភិបាលបានធ្វើការសំរេចចិត្តនៅក្នុងកិច្ចប្រជុំមួយជាមួយក្រុមអ្នកជំនាញផ្នែកសុខភាព ការរឹតត្បិតនៃការជួបជុំនេះនឹងមានសុពលភាពរហូតដល់ចុងខែកញ្ញានេះ។ ខណៈពេលនេះចំនួនអ្នកឆ្លងមេរោគនៅក្នុងទីក្រុងតូក្យូបានកើនឡើងត្រឹមតែ ៩៥នាក់ ដែលជាចំនួនមួយតិចជាងគេបើគិតចាប់ពីខែកក្កដា។ ស្ថានភាពនៅប្រទេសជប៉ុនអំពីការរីករាលដាលឆ្លងមេរោគកូវីដ១៩ គឺមានសភាពធូរស្បើយជាងមុនដែលរដ្ឋាភិបាលអនុញ្ញាតឲ្យមានការជួបជុំកើនឡើងពី ១ពាន់នាក់ មកដល់...

Follow us

2,290FansLike
625SubscribersSubscribe

Latest news

Need Help? Chat with us