Monday, November 29, 2021

ការវិភាគទីផ្សារ ០៧ តុលា ២០២០

លោកប្រធានាធិបតីសហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេចក្នុងចុះហត្ថលេខាលើវិក័យប័ត្រដើម្បីបញ្ចេញសាច់ប្រមាណជាង ១.២០០ ដើម្បីជាការជួយលើកស្ទួយសេដ្ឋកិច្ចឡើងវិញ។ លើសពីនោះលោកត្រាំបានធ្វើការចេញផ្សាយតាមរយៈប្រព័ន្ធធ្វីតធ័រដែលលោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការចុះហត្ថលេខាលើសាច់ប្រាក់ប្រមាណជាង ១៦០ ពាន់លានដុល្លារ។

ការវិភាគទីផ្សារថ្ងៃទី ០៥ តុលា ២០២០

សន្ទស្សន៍នៃការបញ្ជាទិញនូវផ្នែកសេវាកម្មនៅក្នុងប្រទេសអ៊ីតាលីគឺមានការកើនឡើងរហូតដល់ ៤៨,៨ ពិន្នុ គឺមានការកើនឡើងពី ៤៧,១ ពិន្ទុ។ ចំណែកឯសន្ទស្សន៍នៃការបញ្ជាទិញរបស់ប្រទេសបារាំងវិញគឺបានរក្សានូវស្ថេរភាពដ៏ដែលគឺមានចំនួន ៤៧,៥ ពិន្ទុដែលជាសញ្ញាដ៏ល្អដែលប្រទេសនេះអាចរក្សានូវលំណឹងបានទោះបីជាប្រទេសកំពុងតែមានការរាត្បាតយ៉ាងខ្លាំងពីមេរោគកូវីដ ១៩ ក៏ដោយ។ ចំណែកអាល្លឺម៉ងវិញក៏បានសភាពល្អដែរ គឺមានការកើនឡើងពី ៤៩,១ ពិន្ទុ ដល់ ៥០,៦ ពិន្ទុ។ នៅក្នុងតំបន់ចាយប្រាក់អឺរ៉ូទាំងមូលសន្ទស្សន៍នៃការបញ្ជាទិញនូវផ្នែកសេវាកម្មគឺមានការកើនឡើងរហូតដល់...

ការវិភាគព័ត៌មានថ្ងៃទី ០៥ តុលា ២០២០

ទិន្នន័យចុងក្រោយបំផុតរបស់​ប្រទេសអូស្រ្តាលីស្តីអំពីការបញ្ជាទិញនូវវត្ថុធាតុដើមពីសំណាក់អ្នកផលិត (ឧស្សាហកម្ម) នៅក្នុងខែកញ្ញា ឆ្នាំ២០២០ ចាប់ផ្តើមមានស្ថេរភាពល្អប្រសើរឡើងវិញ បើគិតរាប់តាំងពីពេលដែលមេរោគកូវីដ១៩ មានការផ្ទុះឡើងតាំងពីឆ្នាំ២០១៩ មកម្លេះ។ ការបញ្ជាទិញនូវវត្ថុធាតុដើមនេះគឺចាប់ផ្តើមមានសន្ទុះឡើងវិញ បន្ទាប់ពីមានការធ្លាក់ចុះបន្តបន្ទាប់អស់រយៈពេលជាច្រើនខែ។ គួររំលឹកឡើងវិញផងដែរថាសន្ទស្សន៍ស្តីពីភាពរឹងមាំនៃអាជីវកម្មនៅក្នុងប្រទេសអូស្ត្រាលីគឺបានឈានដល់ចំនុចកំពូលបំផុតបើគិតក្នុងកំឡុងរយៈពេល ២ឆ្នាំចុងក្រោយនេះ។ អ្វីដែលគួរឲ្យកោតសសើរមិនបាននោះគឺថ្លៃទំនិញដែលធ្វើការលក់ចេញទៅកាន់អ្នកប្រើប្រាស់ចុងក្រោយមានតម្លៃធូរថ្លៃជាងមុន ទោះបីជាតម្លៃវត្ថុធាតុដើមដែលត្រូវយកមកផលិតមានការកើនឡើងថ្លៃក៏ដោយ។ នៅក្នុងរដ្ឋវីកតូរីយ៉ារបស់ប្រទេសអូស្រ្តាលី ចាប់តាំងពីពាក់កណ្តាលខែកញ្ញាមកនេះ...

ការវិភាគទីផ្សារថ្ងៃទី ២១ កញ្ញា ២០២០_០០៤

យោងទៅតាមរបាយការណ៍ខាងក្រោម យើងអាចសន្មត់អំពីសេដ្ឋកិច្ចប្រទេសកាណាដាបានថា តម្លៃប្រាក់ដុល្លារកាណាដានឹងមានការធ្លាក់ចុះថ្លៃក្នុងរយៈពេលខ្លី។ USDCADx:...

ការវិភាគទីផ្សារថ្ងៃទី ២១ កញ្ញា ២០២០_០០៤

សន្ទុះកំលាំងសេដ្ឋកិច្ចប្រទេសជប៉ុនទំនងនឹងមានភាពល្អប្រសើរជាងមហាអំណាចសេដ្ឋកិច្ចដ៏ទៃទៀត បើគិតទៅដល់រយៈពេលកន្លះឆ្នាំមកនេះ។ ជាក់ស្តែងចំនួនអ្នកឆ្លងមេរោគកូវីដ ១៩ ជាមធ្យមគិតជាប្រចាំសប្តាហ៍នៅប្រទេសជប៉ុនមានចំនួនអ្នកឆ្លងថ្មីប្រមាណជាង ៦០០នាក់ ប្រសិនជាយើងធ្វើការប្រៀបធៀបទៅនឹងសហរដ្ឋអាមេរិក និង សហគមន៍អឺរ៉ុបគឺជាចំនួនមួយដ៏តិចតួចបំផុត។ ចំនែកឯកត្តាផលិតកម្មនៅក្នុងប្រទេសជប៉ុនគឺមានកើនឡើងគួរឲ្យកត់សំគាល់ មានចំនួនរហូតដល់ ៨,៧ភាគរយ ដោយរាប់បញ្ជូលទាំងផ្នែកឧស្សាហកម្មផលិតឧបករណ៍ប្រើប្រាស់ និង រ៉ែ។ ជាកត្តាជួយជំរុញអត្រាមានការធ្វើនឹងមានការកើនឡើងជាបន្ត រួមជាមួយនឹងការចំនាយផ្សេងៗរបស់ពលរដ្ឋជប៉ុននឹងមានការកើនឡើងជាបន្ត។

ការវិភាគទីផ្សារថ្ងៃទី ២១ កញ្ញា ២០២០_០០៣

សន្ទុះកំលាំងសេដ្ឋកិច្ចប្រទេសជប៉ុនទំនងនឹងមានភាពល្អប្រសើរជាងមហាអំណាចសេដ្ឋកិច្ចដ៏ទៃទៀត បើគិតទៅដល់រយៈពេលកន្លះឆ្នាំមកនេះ។ ជាក់ស្តែងចំនួនអ្នកឆ្លងមេរោគកូវីដ ១៩ ជាមធ្យមគិតជាប្រចាំសប្តាហ៍នៅប្រទេសជប៉ុនមានចំនួនអ្នកឆ្លងថ្មីប្រមាណជាង ៦០០នាក់ ប្រសិនជាយើងធ្វើការប្រៀបធៀបទៅនឹងសហរដ្ឋអាមេរិក និង សហគមន៍អឺរ៉ុបគឺជាចំនួនមួយដ៏តិចតួចបំផុត។ ចំនែកឯកត្តាផលិតកម្មនៅក្នុងប្រទេសជប៉ុនគឺមានកើនឡើងគួរឲ្យកត់សំគាល់ មានចំនួនរហូតដល់ ៨,៧ភាគរយ ដោយរាប់បញ្ជូលទាំងផ្នែកឧស្សាហកម្មផលិតឧបករណ៍ប្រើប្រាស់ និង រ៉ែ។ ជាកត្តាជួយជំរុញអត្រាមានការធ្វើនឹងមានការកើនឡើងជាបន្ត រួមជាមួយនឹងការចំនាយផ្សេងៗរបស់ពលរដ្ឋជប៉ុននឹងមានការកើនឡើងជាបន្ត។

ការវិភាគទីផ្សារថ្ងៃទី ២១ កញ្ញា ២០២០_០០២

ការិយាល័យស្ថិតិការងាររបស់ប្រទេសអូស្រ្តាលីបានធ្វើការចេញផ្សាយនូវរបាយការណ៍អំពីទីផ្សារការងារ គឺមានការកើនឡើងរហូតដល់ ២១០ ពាន់កន្លែងកាលពីខែកន្លងទៅ នេះជាចំនួនដ៏ច្រើនបើប្រៀបធៀបទៅនឹងអ្វីដែលអ្នកសេដ្ឋកិច្ចធ្វើការព្យាករណ៍គឺមានការកើនឡើងខ្ពស់ទ្វេរដងឯណោះ។ ទោះជាយ៉ាងនេះក្តី ចំនួនអ្នកមានការងារធ្វើកើនឡើងទ្វេរដងនេះគឺជាប្រភេទការងារក្រៅម៉ោងតែប៉ុណ្ណោះ។ ប្រសិនជាយើងធ្វើក្រឡេកមើលដល់អត្រាអ្នកបាត់បង់ការងារពេញម៉ោងមានចំនួនរហូតដល់ជិត ៤ម៉ឺនកន្លែងក្នុងខែកក្កដា, អត្រាអ្នកគ្មានការងារធ្វើបានកើនឡើងដល់ ៧,៤ ភាគរយគឺកើនឡើងពី ៧,១ ភាគរយនៅខែកក្កដា។ ដែលចំនួននេះគឺជាបរិមាណដ៏ច្រើន​ប្រសិនជាយើងធ្វើការប្រៀបធៀបទៅឧសភា និង មិថុនា ឆ្នាំ២០២០។

ការវិភាគទីផ្សារថ្ងៃទី ២១ កញ្ញា ២០២០

ធនាគារកណ្តាលអឺរ៉ុបគ្រោងនឹងរក្សាគោលនយោបាយពន្លឿនសេដ្ឋកិច្ចឲ្យស្ថិតនៅចំនុចល្អបំផុតដែលបច្ចុប្បន្នកំពុងតែទទួលបាននូវផ្លែផ្កាជាបណ្តើរៗ ពីការទំលាក់អត្រាការប្រាក់នៅឲ្យសូន្យភាគរយដ៏ដែល និង បន្ថែមទំហំសាច់ប្រាក់នៅក្នុងកម្មវិធីទិញប័ណ្ណបំណុល (QE) ដើម្បីធ្វើឲ្យកម្រិតអតិផរណាកើនដល់ ២ភាគរយតាមផែនការដែលបានគ្រោងទុក។ ក្រៅពីនោះកម្មវិធីពន្លឿនសេដ្ឋកិច្ចផ្សេងទៀតរបស់ធនាគារកណ្តលអឺរ៉ុបដែលមានឈ្មោះថា អេភីភី (APP) គឺជាកម្មវិធីជំនួយក្រៅស្តង់ដារដែលជំរុញធ្វើឲ្យគោលនយោបាយហិរញ្ញវត្ថុមានប្រសិទ្ធិភាពទ្វេរដង ដើម្បីរក្សានូវស្ថេរភាពនៃថ្លៃទំនិញ និង ប្រាក់អឺរ៉ូ ដែលកម្មវិធីជំនួយនេះទំនងនឹងមានអាយុកាលយូរអង្វែងជាច្រើនឆ្នាំបន្តទៀត។

ការវិភាគទីផ្សារថ្ងៃទី ១៤ កញ្ញា ២០២០

ប្រធានធនាគារកណ្តាលសហគមន៍អឺរ៉ុបលោកស្រី គ្រីស្ទីន ឡឺហ្ក៊ាដ កាលពីពេលថ្មីនេះបានថ្លែងឲ្យដឹងថាការឡើងថ្លៃនៃប្រាក់អឺរ៉ូ គឺជាការប៉ះប៉ូវមួយផ្នែកដែលទទួលបានផលវិជ្ជមានពីសកម្មភាពជំរុញសេដ្ឋកិច្ចដែលហៅកាត់ថា ឃ្យូអ៊ី (QE) ដែលបានធ្វើឲ្យកម្រិតអតិផរណាមានការកើនឡើង។ លើសពីនេះ លោកស្រីបានបញ្ជាក់បន្ថែមទៀតថា ថ្នាក់ដឹកនាំគោលនយោបាយសេដ្ឋកិច្ចសហគមន៍អឺរ៉ុបបានត្រៀមខ្លួនរួចជាស្រេច ប្រសិនបើមានអ្វីដំនើរការខុសពីប្រក្រតីនោះធនាគារកណ្តាលអឺរ៉ុបនឹងធ្វើការកែតម្រូវទៅតាមស្ថានភាពជាក់ស្តែង។ លោកស្រីបានបន្ថែមទៀតថា ក្រុមប្រឹក្សាអភិបាលនឹងវាយតម្លៃដោយប្រុងប្រយ័ត្នបំផុតនូវរាល់ព័ត៌មានទាំងអស់ដែលស្តីអំពីសេដ្ឋកិច្ចតំបន់អឺរ៉ូរួមទាំងការវិវត្តនៃអត្រាប្តូរប្រាក់ ដែលជាកត្តាធ្វើឲ្យមានផលប៉ះពាលដល់ទស្សនវិស័យអតិផរណារយៈពេលមធ្យម។

ការវិភាគទីផ្សារ ០១ កញ្ញា ២០២០_០២

ធនាគារកណ្តាលសហគមន៍អឺរ៉ុបបានកំពុងតែចាប់ផ្តើមដំណើរការចាក់បញ្ជូលសាច់ប្រាក់ទៅក្នុងទីផ្សារហិរញ្ញវត្ថុ សាច់ប្រាក់ទំហំប្រមាណជាង ១៤០ ម៉ឺនលានអឺរ៉ូនឹងត្រូវបានគេបោះពុម្ពបន្ថែមទៀត ដើម្បីជាការជួយសម្រួលនូវសង្វាក់ផលិតនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ តាមរយៈការទិញប័ណ្ណពីសំណាក់រដ្ឋាភិបាល។ គោលបំណងនៃការធ្វើនេះគឺចង់ជម្រុញអតិផរណា ឲ្យមានការកើនឡើងតាមផែនការដែលបានគ្រោងទុក ជាការទ្រទ្រង់នូវការកើនឡើងវិញនៃសន្ទុះសេដ្ឋកិច្ច។ នេះគឺជាសម្តីមន្រ្តីធនាគារកណ្តាលសហគមន៍អឺរ៉ុប បានថ្លៃងពីគោលបំណងនៃការប្រើប្រាស់ចំនួនទឹកប្រាក់ទាំងអស់នេះ ក៏ដោយសារតែមានការរំពឹងទុកជាមូលដ្ឋានរបស់ធនាគារសម្រាប់ទស្សនវិស័យអតិផរណាដែលបានធ្លាក់ចុះយ៉ាងខ្លាំង។ ចំណែកសហរដ្ឋអាមេរិកវិញ បានបង្ហាញឲ្យដឹងថាទីផ្សារហិរញ្ញវត្ថុរបស់ខ្លួនក៏ស្ថិតនៅក្នុងស្ថានភាពដ៏យ៉ាប់យ៉ឺនផង...

Follow us

2,290FansLike
625SubscribersSubscribe

Latest news

Need Help? Chat with us